សម្តេចពិជ័យសេនា ទៀ បាញ់ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ —

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការជាតិ អនុញ្ញាតឱ្យ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ហើយ​បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានេះ សម្ដេចពិជ័យបានអញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដើម្បីធ្វើលទ្ធកម្មសម្ភារដោះមីន ដែលពិធីប្រារព្ធធ្វើនៅទីស្តីការ​គណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។

រូបថត៖ ខឹម សុវណ្ណារ៉ា