ករណីឆ្លងវីរុសកូវីដ ១៩ លើសពី ៥ លានករណីបានបង្ហាញពីបញ្ហាក្នុងសង្គមរបស់សហរដ្ឋអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១០.០៨.២០)

ករណីឆ្លងវីរុសកូវីដ ១៩ បានឆ្លងកាត់នូវប្រវតិ្តថ្មីមួយដ៏គួរអោយញញើតសម្រាប់សហរដ្ឋអាមេរិក គឺបានឆ្លងដល់ជាង ៥ លានករណីហើយ។ ជាមួយនឹងការឆ្លងថ្មីដែលកំពុងកើនឡើងនេះក៏បានបង្ហាញបន្ថែមទៀតពីបញ្ហាក្នុងសង្គមរបស់អាមេរិក  ផងដែរ  ។

សហរដ្ឋអាមេរិកបានរាយការណ៍ករណីឆ្លងសរុប ៥.០៤១.៤៧៣ ករណីនិងចំនួន ១៦២.៩១៣ នាក់បានស្លាប់នៅថ្ងៃច័ន្ទទី១០​​ ខែសីហានេះបើយោងតាមការបូកសរុបរបស់សាកលវិទ្យាល័យចនហបឃីនស៍។

​មានសញ្ញាតែតិចតួចបំផុតដែលបង្ហាញថាការរាលដាលអាចនឹងថយចុះនៅសហរដ្ឋអាមេរិក នោះ  ។