មនុស្សម្នាក់បានស្លាប់និង ២០ នាក់ទៀតរងរបួសក្នុងការបាញ់ប្រហារនៅទីក្រុងវ៉ាស៊ីនតោន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១០.០៨.២០)

អាមេរិក៖ តាមការផ្សាយព័ត៌មានរបស់កាសែតបរទេសប្រចាំថ្ងៃទី១០ ខែសីហាបានឲ្យដឹងថាយ៉ាងហោចណាស់មានខ្មាន់កាំភ្លើង ៣ នាក់បានបើកការបាញ់ប្រហារក្នុងកំឡុងពេលនៃការប្រមូលផ្តុំដ៏ធំមួយរបស់ប្រជាជនក្នុងទីក្រុងវ៉ាស៊ីនតោនដោយបានសម្លាប់យុវជនម្នាក់និង ២០ នាក់ផ្សេងទៀតរងបានរងរបួសរួមទាំងមន្រ្តីប៉ូលីសម្នាក់បានរងរបួសធ្ងន់ផងដែរ។

អគ្គស្នងការប៉ូលិសនិងអភិបាលក្រុងវ៉ាស៊ីនតោនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថាការបាញ់ប្រហារបានធ្វើឡើងអំឡុងពេលនៃការប្រមូលផ្តុំមនុស្សរាប់រយនាក់ក្នុងសង្កាត់មួយស្ថិតនៅភាគអាគ្នេយ៍នៃរដ្ឋធានីវ៉ាស៊ិនតោន  ។

មកដល់ពេលនេះនៅមិនទាន់មានព័ត៌មានលំអិតណាមួយទាក់ទងទៅលើជនសង្ស័យនៅឡើយទេ។