ប្រទេសម្ចាស់ជំនួយសន្យាផ្តល់ ២៥៣ លានអឺរ៉ូជួយបន្ទាន់ដល់ប្រទេសលីបង់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១០.០៨.២០)

លោកប្រធានាធិបតីបារាំងបាននិយាយថាការធ្វើសន្និសីទជាមួយប្រទេសជំនួយបន្ទាន់មួយកាលពីថ្ងៃអាទិត្យទី០៩ ខែសីហាស្តីពីប្រទេសលីបង់ដែលរងការបំផ្លិចបំផ្លាញដោយការផ្ទុះដ៏ខ្លាំងមួយ     ​ប្រមូលបានថវិកា​ជិត ២៥៣ លានអឺរ៉ូ ស្មើនឹង២៩៨ លានដុល្លារ សម្រាប់ជាជំនួយមនុស្សធម៌បន្ទាន់ដល់ប្រទេសនេះ  ។

មហាអំណាចពិភពលោកបានសន្យាថានឹងមិនធ្វើឱ្យប្រជាជនលីបង់ខកចិត្តឡើយខណៈដែលរដ្ឋធានីបេរូតបានត្រឡប់មករកភាពធម្មតាវិញបន្ទាប់ពីការផ្ទុះដ៏ធំដែលបានសម្លាប់មនុស្សចំនួន ១៥៨ នាក់និងបានបំផ្លាញតំបន់មួយចំនួនក្នុងទីក្រុងកាលពីសប្តាហ៍មុន។

សូមបញ្ជាក់ផងដែរថាប្រទេសលីបង់កំពុងតែមានវិបត្តិនយោបាយនិងហិរញ្ញវត្ថុមុនពេលផ្ទុះរួចទៅហើយ។