លោកជំទាវ អ៊ាត សោភា អញ្ជើញដឹកនាំកិច្ចប្រជុំរួម នៃលេខាធិការដ្ឋានក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ —

លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញដឹកនាំ​កិច្ចប្រជុំរួម នៃលេខាធិការដ្ឋានក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលបំណង ដើម្បីបង្កើនប្រសិទ្ធិភាព​នៃការអនុវត្តគម្រោង គំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI) ជាប្រយោជន៍ដល់កម្ពុជា និងពិភាក្សា​ពីការត្រៀមជំហរកម្ពុជា សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លើកទី៥៣ នាខែកញ្ញា ឆ្នាំ២០២០ និងការត្រៀមរបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ។

រូបថត៖ ក្រសួងព័ត៌មាន