រោងចក្រផលិតទឹកស្អាតខេត្តត្បូងឃ្មុំ ត្រូវបានផ្ទេរឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋ

AKP ត្បូងឃ្មុំ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០–

ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការ តំណាងឯកឧត្តមទេសរដ្ឋមន្ត្រីកិត្តិសេដ្ឋាបណ្ឌិត ចមប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ស៊ីម ស៊ីថា ទីប្រឹក្សាក្រសួង និងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ពិធីផ្ទេររោងចក្រផលិតទឹកស្អាតខេត្តត្បូងឃ្មុំ ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋ នាថ្ងៃ០៧ ខែសីហា ឆ្នាំ២០២០។
រូបថត៖ AKP-ត្បូងឃ្មុំ