បទយកការណ៍៖ ទេសចរក្នុងស្រុកសម្រុកទៅលេងកម្សាន្ដនៅខេត្ដមណ្ឌលគិរី បើទោះបីជំងឺកូវីដ-១៩​ នៅតែប​ន្ត​រា​ត​ត្បា​តក្ដី

AKP មណ្ឌលគិរី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០-

ខណៈពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតពា​ស​ពេ​ញ​​ពិ​ភ​ព​លោក ហើយនៅកម្ពុជា​ក៏មាន​ករណីនាំចូលដែរនោះបាន​ធ្វើឱ្យ​ប៉ះ​ពា​ល់​គ្រ​ប់​វិ​ស័​យ​ទាំ​ង​អ​ស់ រួមទាំងវិស័យ​ទេស​ចរណ៍ ប៉ុន្តែខេត្តម​ណ្ឌ​ល​គិរីដែលល្បីឈ្មោះថា ជាខេត្តស្ថិតនៅភូមិភា​គ​ឦ​​សា​ន​សម្បូរ​ដោយ ធនធានធម្ម​ជា​តិ​ និ​ង​មានអា​​កា​សធាតុត្រជាក់គឺនៅតែអាចទា​ក់ទាញភ្ញៀ​វទេ​ស​​​​​ច​​រ​ក្នុងស្រុក និងទេសចរអន្តរជាតិបាន​ច្រើ​ន​ដ​ដែ​ល។ អាជ្ញាធរខេត្តបានឱ្យដឹងថា រាល់​ថ្ងៃ​ឈ​ប់​សម្រាក ភ្ញៀវទេសចរមកកម្សាន្ដច្រើន ​រ​ក​ក​ន្លែ​ង​ស្នា​ក់នៅ​​មិនបានផង ហើយក៏បានស្នើឱ្យ​អ្នកមាន ធនធាន​ជួយ​វិ​និ​យោ​គសេ​វាក​ម្ម​ទេ​ស​ច​រ​ណ៍​ផ្ទះ​សំ​ណាក់ ​​ស​ណ្ឋា​​គារ ក្នុ​ងខេត្តនេះ​បន្ថែមទៀ​ត ដើ​ម្បី​ឆ្លើ​យ​​​តប​​ទៅ​នឹ​ង​កំ​ណើ​ន​ភ្ញៀ​វ​ទេ​ស​ច​រ​ជា​ប​ន្ត​ប​ន្ទា​​ប់​។

នៅពេលនិយាយពីតំបន់ទេសច​រ​ណ៍​នៅ​​ភូមិ​ភាគឦសាន គេតែងស្រម៉ៃដល់សមុទ្រ​ឈើ​​ ទឹក​ជ្រោះប៊ូស្រា ជនជាតិភាគតិច និងជំនោរ​ព្រៃ​ភ្នំ​ត្រជាក់ចិត្តអា​ចកា​ត់​ទុ​ក​ក​ង្វ​ល់​ស្មុ​គ​ស្មា​ញ​ទាំ​ង​ឡា​យចេញពីដួងចិត្តបាន។ ប៉ុន្ដែអ្វីដែលបរិយាយខាងលើនេះជាការពិតដូចក្តី​ស្រម៉ៃមែន នៅ​ទូទាំ​ង​ខេ​ត្តមណ្ឌល​គិរី មានធនធាន និងតំបន់ទាក់ទាញទេសចរណ៍​ដែល ភ្ញៀវទេសចរអាច​ទៅ​ដ​ល់​មា​ន​ចំនួន ៣៦កន្លែង ក្នុងនោះ មានតំបន់រមណីយ​ដ្ឋាន​ទឹកធ្លាក់ តំបន់រ​ម​ណី​យ​ដ្ឋា​ន​វ​ប្ប​ធ​ម៌​ជ​ន​ជា​តិ​ដើមភាគតិច តំបន់ភ្នំ តំបន់ទេសភាព ភូមិ​ជនជាតិ សមុទ្រឈើ សហគមន៍ទេសចរណ៍ ដែន​ជ​ម្រកសត្វព្រៃ និងមានអាកាសធាតុ​ត្រជាក់។ល។ ក្រៅពីនេះ ក៏នៅមានគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់អភិរក្ស​ធនធានធម្ម ជាតិសរុបចំនួន ៤០គម្រោងទៀត ក្នុងនោះមានដែនជម្រកសត្វព្រៃកែវសីមា ១០គម្រោង, ដែ​ន​ជ​ម្រ​ក​ស​ត្វព្រៃភ្នំណាមលៀរ០២គម្រោង និងរបៀងអភិរក្សជីវចម្រុះ ប្រព័ន្ធ​តំ​ប​ន់​កា​រ​ពា​រ​​ ធ​ន​ធា​ន​ធ​ម្ម​ជា​តិ​២៨គម្រោង។

ក្នុងបទសម្ភាសន៍ជាមួយប្រតិភូទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP កាលពីចុងសប្តា​ហ៍​ក​​​ន្ល​ង​ទៅ​​​​នេះ​នៅសាលាខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង អភិ​បា​ល​ខេ​ត្ត​ម​​ណ្ឌ​ល​គិរី បាន​មា​​ន​​​ប្រ​សាសន៍ថា ចាប់ពីខែមេសាមក ភ្ញៀវទេសចរមានការកើនឡើងជា​បន្តបន្ទា​ប់  ដោ​យ​មកកម្សាន្ដនៅក្នុងខេត្ដ ក្នុងនោះ ប​ង​ប្អូ​ន​​រក្សា​​អនាម័យ រក្សាគម្លាត មានទឹកអាល់​កុល ការពារប្រយ័ត្នប្រយ៉ែងផ្ទាល់ខ្លួនតាមការណែនាំ​រ​ប​​​ស់​​ក្រសួងសុខាភិបាល។ ម្យ៉ាងទៀត​បង ប្អូនប្រជាពលរដ្ឋមានទំនុ​កចិត្តចំពោះចំ​ណាត់​កា​រ​គ្រ​ប់​វិ​​ធា​​ន​ទប់ស្កាត់របស់រាជរដ្ឋាភិបាល ក្នុង​ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩នេះ។ ឯកឧត្ដមបានបន្ដថា កត្តាទាំងនេះ​ហើយ​ទើបមានភ្ញៀវទេសចរបានស្វះស្វែងរកកន្លែងលម្ហែកាយបែបធម្ម​ជា​តិ រំសាយភាពជិន​ណាយ​ ដើម្បីឱ្យអស់កង្វល់ពីការងារ។ ឯកឧត្តមអភិ​បា​ល​ខេ​ត្តបានគូសបញ្ជាក់ថា “កូវីដ-១៩​មិ​ន​​​ប៉ះ​ពា​ល់​ដ​ល់វិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរីទេ ឥឡូវរាល់ថ្ងៃ​សៅ​រ៍ ថ្ងៃអាទិត្យ ថ្ងៃឈប់សម្រាក ផ្ទះសំណាក់ ស​ណ្ឋា​គារនីមួយៗ មានភ្ញៀ​វ​ម​ក​ច្រើ​ន​ជា​ប​ន្តប​​ន្ទា​​ប់ ពេលខ្លះ អត់មានផ្ទះសំណាក់ ឬសណ្ឋា​គា​រ​ស​ម្រាប់ស្នាក់នៅទៀតផង”។

ជាមួយគ្នានេះ ស្របពេលដែលរាជរដ្ឋាភិបា​ល​បា​នសម្រេចយកថ្ងៃទី១៧​រហូតដល់​ថ្ងៃ២១សីហា​ខាងមុខ​នេះដើម្បី​សងថ្ងៃឈប់សម្រាក​វិ​ញ​​ដោយសារអាក់ខាន​ឈប់សម្រាក​កាល​ពីខែមេសា ឆ្នាំ២០២០កន្លងមក បណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩​ខ្លាំ​ង​ពេ​​កនៅ​ទូទាំងពិភពលោកនាពេលនោះ ការឈប់សម្រាកនេះ មានរយៈពេល០៥ថ្ងៃ បូកនឹង​សៅ​រ៍​-​​​អាទិត្យ៤ថ្ងៃទៀតផងនោះ គឺត្រូវសរុបទាំងអស់មានរយៈពេល០៩ថ្ងៃ​ ដែលជាពេល​វេលាមួយដ៏វែងដែលប្រជាពលរដ្ឋអាចធ្វើដំ​ណើ​​​រ​កម្សា​ន្តខេត្តឆ្ងាយៗបាន។

ទាក់ទងនឹងថ្ងៃឈប់សម្រាក ដើម្បីសងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុង​រ​យៈ​​ពេ​​ល វែងខាងមុខនេះ ឯកឧត្តម ស្វាយ សំអ៊ាង បានបង្ហាញក្តីសង្ឃឹមថា “ខ្ញុំស​ង្ឃឹ​ម​ថា ភ្ញៀវទេស​ចរ​អាចនឹងមានការកើនឡើង អ្វីដែលជាកា​រ​ព្រួ​យ​បា​រ​ម្ភ​រ​ប​ស់​​​ខេត្តមណ្ឌលគិរី​នេះ​គឺការខ្វះ​ផ្ទះសំ​ណាក់និ​ងស​ណ្ឋា​គា​រ​ ឬ​ក​ន្លែ​ង​ភោ​ជ​នី​យ​ដ្ឋា​ន​ដើ​ម្បី​ផ្ត​ល់​សេ​​​​​​​វា​​ជូនភ្ញៀ​វ​តាមតម្រូវការ”។ តែទោះបីយ៉ាងណាក៏ដោយ ឯកឧត្តម អភិបាលខេត្តបានបង្ហើបជម្រើសជាច្រើន​សម្រាប់​អ្នកទេ​ស​ច​រទៅកាន់ខេត្តមណ្ឌលគិរី ព្រោះនៅទីនោះមានក្រុមហ៊ុនទេសចរណ៍​ខ្លះមាន​តង់ជួលសម្រាប់​ក្រុ​មទេសចរចូលចិត្តបោះជំរំជាមួយមិត្តភក្តិ ក្រុ​មគ្រួសារនិ​ងរៀបចំកម្មវិ​ធីបោះ​ជំរំ​ខ្នា​ត​ធំ​នៅ​តា​ម​ភ្នំ​និ​ង​ដី​ឯ​កជន សម្រា​ប់​ក​​ម្ម​វិ​ធី​សិ​ក្សាផ្សេងៗ។

បន្ទាប់ពីបានទៅទស្សនាផ្ទាល់នៅតាមទេសចរណ៍មួយចំនួនក្នុងខេត្តមណ្ឌលគិរី លោកជំទាវ សុខមុំ និមល អគ្គនាយិកាទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានបង្ហាញអំពី​អារម្មណ៍ជាប់ចិត្តដិតអារម្មណ៍នឹងទស្សនីយភាពទឹ​ក​ជ្រោះ​​ សម្រស់ព្រៃឈើ និងអាកាស​ធាតុខេត្តមណ្ឌលគិរី។ កំពុងតែឈរជិតទឹកជ្រោះប៊ូស្រា ដែលកំពុងហូរ​ចា​ក់ស្រោច​ពីផ្ទាំងថ្ម​យ៉ាងគគ្រឹក លោកជំទាវបានមានប្រសាសន៍ថា« “នៅទីនេះ​សំខា​ន់​បំ​ផុ​ត​គឺ​ទេ​ស​ភា​ពធម្ម ជាតិ​ ដែលល្បីបំផុតខាងអេកូទេសចរណ៍នេះឯង ហើ​យ​យើ​ងមកឃើ​ញ​ជា​ក់​ស្តែ​ង​គឺ​ស្អា​ត​របស់គេមែន។ នេះសម្រាប់ខ្ញុំលើកទី១ហើយនិយាយទៅ ធ្លា​ប់​តែ​ឮ​គេ​និយា​យ​ និ​ង​មើ​ល   ​តា​មរូបថត ឥឡូវមកឃើញផ្ទាល់ហើយគិតថានឹងមកទៀត នឹងនាំបងប្អូន​ម​ក​ទៀ​ត​ ទីនេះ​ស្រ​ស់​ស្រា​យ ទូទៅភាគច្រើនខ្ញុំ​ទៅ​សមុទ្រ ដោយមានបងប្អូននៅសមុទ្រ។ អ៊ីចឹងទៅ ភាគ​ច្រើន​ទៅ​តែ​ស​​មុ​ទ្រ​​ទេ តែអត់ដែលមកតំបន់ព្រៃធម្មជាតិទេ  មើលទៅត្រជាក់ភ្នែកត្រជាក់ចិត្ត ស្រ​ស់​ស្រា​យអារម្មណ៍”។

ចំណែកឯ លោក Ben ជនជាតិបារាំងរស់នៅរាជធានីភ្នំពេញរយៈពេល៤ឆ្នាំមក   ហើ​យ ដែលលោកទើប​បា​ន​ទៅ​លេង​នៅ​ខេ​ត្ត​​មណ្ឌលគិរីជាមួយភរិយារបស់គាត់ ដោយ ទាំងពី​នាក់ប្តីប្រពន្ធបាន​សរសើរតំបន់ទេ​សច​រ​ណ៍​ធម្មជា​តិ​ខេ​ត្ត​ម​​​​ណ្ឌ​លគិរី។ លោក Ben បាននិយាយថា “ខ្ញុំទើបមកប៊ូស្រាជាលើកដំបូងទេ ឃើញថា​ក​ន្លែ​ង​នេះ​​ស្អាតអស្ចារ្យ ខ្លាំង ណាស់ ខ្ញុំនឹងប្រាប់មិត្តភក្តិឱ្យ​មកលេ​ង​ក​ន្លែ​ងនេះ​នៅ​ពេ​ល​ត្រ​ឡ​ប់​ទៅ​ភ្នំ​ពេ​ញ​វិ​ញ​​”។

កំពុងពរកូនគយគន់ទេសភាពទឹកជ្រោះប៊ូស្រាជាមួយភរិយា លោក FERNANDO ជ​ន​ជា​តិអា​ល្លឺ​ម៉​​ង់ រស់នៅរាជធានីភ្នំពេញអស់រយៈពេល៧ឆ្នាំហើយ បានឱ្យដឹងដែរថា “ទិដ្ឋភាព​ស្រស់ថ្លាណាស់ ទស្ស​នី​យ​ភា​ព​ទឹ​ក​ជ្រោះ​​ស្អា​តអស្ចា​រ្យពេក​ណា​ស់​ ខ្ញុំនឹងប្រាប់​ពី​ក​ន្លែ​ង​ដ៏ស្រ​ស់ស្អាត​នេះ​ដ​ល់​មិត្តភក្តិ”។

ជាមួយគ្នានេះដែរ ក្នុងសម្លៀកបំពាក់ជាជនជាតិភាគតិច អ្នកស្រី ហង់​ សូធីម មក ពីខេ​ត្ត​កំ​ព​ង់​ធំ​ បា​ន​និ​យា​យ​ទាំងទឹកមុខរីករាយរំភើបសប្បាយនឹងសំឡេងទឹកជ្រោះថា​”ទេស ភាពខេត្តមណ្ឌលគិរី​គួរ​ឱ្យ​ទា​ក់ទាញ​មកម្តងហើយចង់មកម្តងទៀត ខ្ញុំ​នឹ​ង​ផ្ស​ព្វផ្សាយឱ្យបង ប្អូនយើងចូលចិត្តមកមើល ព្រោះ​​អីទេ​សភា​​ព​កន្លែ​ង​នេះ​ធ​ម្ម​ជា​តិ​​​ពិតៗស្រ​ស់ស្អាតត្រជាក់ ចិត្ត ប្លែកពី​ខេត្តដ​ទៃ​ឆ្ងា​យ​ព្រោះ​ទាំ​ងអ​ស់​នេះ​សុទ្ធតែធ​ម្មជាតិស្រ​ស់​ស្រាយស្រ​ស់ល្អ​ចេ​ញ​ពី​ធ​ម្ម​ជា​តិ​ពិ​ត​ៗ​ដោ​យ​មិ​ន​កែ​ច្នៃ​”។​

អ្នកស្រីបាននិយាយបន្ថែមថា បើទៅកន្លែងផ្សេង​ជា​របស់​កែច្នៃ អត់​មា​ន​ដូ​ច​នៅ​ក​ន្លែ​ង​​នេះ ​កន្លែងធម្មជាតិយើងស្រស់ស្រាយ​មកពីធម្មជាតិ​តែម្តង ផុសចេញស្រស់បំព្រង​តែ​ម្ត​​ង​ធ្វើ​​ឱ្យយើងមានអារម្មណ៍សប្បាយរំភើប។ អ្នកស្រីបាន​គូស​បញ្ជាក់ថា “​ឃើញថា ទឹកដីខ្មែរយើង មិននឹកស្មានថា ស្រស់​​ល្អ​អស្ចារ្យដល់ម្លឹង​នោះទេ”។

យោងតាមរបាយការណ៍របស់ខេត្ដមណ្ឌលគិរីបានឱ្យដឹងថា នៅទូទាំងខេត្តមាន​សេវា​កម្មទេសចរណ៍ ក្នុងនោះ សណ្ឋាគារ ១១កន្លែង ស្មើនឹង ៤២៨ បន្ទប់, ផ្ទះសំណាក់ ៥១កន្លែង ស្មើនឹង ៧៣៥បន្ទប់, ម៉ូតែល ០២កន្លែង ស្មើនឹង ៦៧បន្ទប់ , បឹងកាឡូ ០១កន្លែង ស្មើនឹង ០៦បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋាន ៣៤កន្លែង ស្មើនឹង ៣២០តុ និង ១.៧០១​កៅអី និងខារ៉ាអូខេ ១៣កន្លែង ស្នើនឹង ៥៧បន្ទប់ ម៉ាស្សា ០៤កន្លែង ស្មើនឹង ០៧​បន្ទប់ និង​មគ្គុទេសក៍ទេសចរណ៍សហគមន៍សរុប ៧៥នាក់។ ចំពោះ​ក្រុមហ៊ុន​វិនិយោគ​លើវិស័យទេស​ចរណ៍ដោយឯកជនសរុបមានចំនួន១១ទីតាំងក្នុ​ង​នោះ​​មាន ទឹកជ្រោះប៊ូស្រា, អូរផ្លាយ, រមនា១, រមនា២, ជ្រៃយស់, ចម្ការកាហ្វេ, អូររមីស, ជ្រៃធំ​, ដំ​ណា​ក់ស្តេច, និងក្បាលព្រះ។ ដោយយោងទៅតាមសក្តានុពលលើវិស័យទេសចរណ៍ធ្វើឱ្យភ្ញៀវទេសចរមានការកើន​​ឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៩ ក្នុងនោះ ឆ្នាំ​២​០​១​៥​ កើ​នឡើង១៨,៨៧ភាគរយ​ ក្នុងឆ្នាំ២០១៦កើនឡើង១០,០៨ភាគរយ ឆ្នាំ២០១៧កើនឡើង​២១,១៣​ភា​គ​រយ​ ឆ្នាំ២០១៨​កើនឡើង១៧,៩៣ភាគរយ និងឆ្នាំ២០១៩ កើនឡើង ២០,៣៩ ភាគរយ។

សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួង​ទេសចរណ៍ បានដាក់ចេញនូវគោលដៅ និង​ផែ​ន​​​​ការ​អភិវឌ្ឍន៍ខេត្តកែប និងខេត្តមណ្ឌលគិរី ផែនការនេះ ត្រូវបាន និងកំ​ពុង​សិ​ក្សា​ដោ​យ​ក្រុ​ម​កា​រ​ងា​​រក្រសួងទេសចរណ៍ នឹងត្រូវបាន​អនុវត្តន៍​នាពេលខាងមុខនេះ៕​

អត្ថ​បទ៖ គង់ ​សិរីរ័ត្ន
រូបថត៖  រ៉ាន់ ច័ន្ទភិរុណ