ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនរំពឹងថាអាចនឹងកាត់បន្ថយចំនួនបុគ្គលិកក្នុងរយៈពេល ១២ ខែទៀត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៧.០៨.២០)

សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) បាននិយាយថាក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនកំពុងពិចារណាកាត់បន្ថយចំនួនបុគ្គលិករបស់ខ្លួនក្នុងរយៈពេល ១២ ខែទៀតដោយសារមានបញ្ហាទាក់ទងនឹងវីរុសកូវីដ១៩។

 ក្រុមហ៊ុនប្រហែល ៤៥ ភាគរយបានរាយការណ៍អំពីការកាត់បន្ថយចំនួនបុគ្គលិករបស់ក្រុមហ៊ុនខ្លួនរួចហើយនៅត្រីមាសទី ២ ឆ្នាំ ២០២០ នេះ។

 វិស័យអាកាសចរណ៍បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិកូវីដ១៩ដោយក្រុមហ៊ុនអាកាសចរណ៍ស្ទើរតែទាំងអស់ត្រូវខាតបង់ជាច្រើនហើយការងាររាប់ពាន់កន្លែងក៏ត្រូវបានបាត់បង់ផងដែរ។