បុគ្គលិកកំពង់ផែទីក្រុងបេរូតត្រូវបានឃុំខ្លួនដើម្បីធ្វើការស៊ើបអង្កេត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ីអិនអិន (០៧.០៨.២០)

លីបង់៖ យ៉ាងហោចណាស់មានបុគ្គលិកចំនួន ១៦ នាក់ ក្នុងនោះមានទំាងនាយកកំពង់ផែ ផង  នៅ​កំពង់ផែទីក្រុងបេរូតត្រូវបានឃុំខ្លួនដើម្បីធ្វើការស៊ើបអង្កេតជុំវិញការផ្ទុះដ៏ខ្លាំងកាលពីថ្ងៃអង្គារនៅក្នុងរដ្ឋធានីជាប់មាត់សមុទ្រមួយនេះ។

ការឃុំខ្លួនត្រូវធ្វើឡើងបន្ទាប់ពីប្រធានាធិបតីលីបង់លោកម៉សែល អាអ៊ូន  (Michel Aoun) បានសន្យាថានឹងមានការស៊ើបអង្កេតប្រកបដោយតម្លាភាពចំពោះមូលហេតុនៃការផ្ទុះនេះដោយប្តេជ្ញាថាអ្នកដែលទទួលខុសត្រូវនឹងត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។

សូមបញ្ជាក់ផងដែរថាការផ្ទុះដ៏ខ្លាំងកាលពីថ្ងៃអង្គារបានបំផ្លាញកំពង់ផែឆ្នេរសមុទ្រនៅលីបង់ដោយបណ្តាលឱ្យមនុស្សយ៉ាងតិច ១៣៧ នាក់ស្លាប់និង ៥.០០០ នាក់រងរបួសព្រមទាំងប្រជាជនរាប់ពាន់នាក់គ្មានផ្ទះសម្បែង។