រដ្ឋបាលខេត្តត្បូងឃ្មុំ ដាំកូនឈើ ១.៣០០ដើម ដើម្បីអបអរសាទរបុណ្យរុក្ខទិវា ០៩ កក្កដា

AKP ត្បូងឃ្មុំ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០–

ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល​ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើ ០៦ប្រភេទ សរុបចំនួន១.៣០០ដើម លើផ្ទៃដីទំហំប្រមាណ​៣.៥ហិកតា នៅបរិវេណមាត់ទន្លេសិប្បនិមិ្មតតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងឱកាសប្រារព្ធពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២០ ដើម្បីលម្អសោភ័ណភាព ផ្តល់ខ្យល់ និងបរិយាកាសល្អ និងជាផ្នែកមួយនៃគម្របបៃតងផែនដី នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។

រូបថត៖ AKP-ត្បូងឃ្មុំ