យ៉ាងហោចណាស់មានមនុស្ស ៣០ នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់បែក ក្នុងប្រទេសប៉ាគីស្ថាន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (០៦.០៨.២០)

តាមការផ្សាយព័ត៌មានរបស់កាសែតបរទេសប្រចាំថ្ងៃទី ០៦ខែសីហានេះបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស ៣០ នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់បែកដៃលើការប្រមូលផ្តុំគ្នាក្នុងទីក្រុងការ៉ាជីប្រទេសប៉ាគីស្ថាន នៅពេលប្រារព្ធខួបលើកទី ១ នៃការដកហូតស្វ័យភាពពាក់កណ្ដាលនៃទីក្រុងកាស្មៀរពីប្រទេសឥណ្ឌា។

លោកអធិការប៉ូលិសក្រុងការ៉ាជីបាននិយាយថាគ្រាប់បែកដៃមួយគ្រាប់ត្រូវបានបោះចូលទៅក្នុងក្រុមមនុស្សដែលបណ្តាលឱ្យមានរបួសជាច្រើននាក់។

ការវាយប្រហារនេះត្រូវបានអះអាងទទួលខុសត្រូវដោយកងទ័ពបដិវត្តស៊ីនហ៊ូដេស ​ដែលជាក្រុមបំបែកខ្លួន បានធ្វើសកម្មភាពយ៉ាងសកម្មកាលពីប៉ុន្មានខែមុននេះ​  ។