ក្រុមគ្រូពេទ្យក្នុងប្រទេសទួរគីនិយាយថាការផ្ទុះនៃវីរុសកូវីដ ១៩ ធ្ងន់ធ្ងរជាងការរាយការណ៍

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (០៦.០៨.២០)

ទួរគី៖ វេជ្ជបណ្ឌិតនៅមជ្ឈមណ្ឌលព្យាបាលរោគឆ្លងក្នុងប្រទេសទួរគីបាននិយាយថាមន្ទីរពេទ្យកំពុងពោរពេញដោយករណីឆ្លងថ្មីជាច្រើន  ដែលកើនឡើងលើសពី ១.០០០ នាក់ក្នុងសប្តាហ៍នេះនិងដែលអាចឆ្លុះបញ្ចាំងបានថាករណីឆ្លង ទូទាំងប្រទេសអាចលើសចំនួនរាយការណ៍ផ្លូវការ ។

ផ្នែកថែទាំនិងបន្ទប់សង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យដែលទុកសម្រាប់ដាក់អ្នកជំងឺកូវីដ១៩នៅក្នុងរដ្ឋធានីអង់ការ៉ាកំពុងដាក់អ្នកជំងឺលើសចំនួន​​   ។

តួរលេខផ្លូវការបង្ហាញថាវីរុសកូវីដ១៩បានសម្លាប់មនុស្ស ៥.៧៦៥ នាក់និងឆ្លងដល់មនុស្សចំនួន ២៣៤.៩៣៤ នាក់នៅក្នុងប្រទេសទួរគីដោយធ្វើឱ្យប្រទេសនេះឈរនៅចំនាត់ថ្នាក់ទី ១៧ នៅទូទាំងពិភពលោកលើចំនួនករណីឆ្លងវីរុសនេះ។