ក្រុមមន្រ្តីលីបង់បញ្ជាក់ពីហេតុការណ៍នៃការផ្ទុះនៅទីក្រុងបេរូត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៦.០៨.២០)

លីបង់៖ ក្រុមមន្ត្រីលីបង់បាននិយាយថាការផ្ទុះដែលបានធ្វើឲ្យកក្រើករដ្ឋធានីលីបង់ដោយមានកម្លាំងដូចការរញ្ជួយដីមួយ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៥ នាក់និងរងរបួស ៥,០០០ នាក់ ​គឺបណ្តាលមកពីការឆាបឆេះ​ឃ្លាំង​ស្តុកអាម៉ូញ៉ូមនីត្រាតនៅកំពង់ផែទីក្រុងបេរូត ។

នាយករដ្ឋមន្រ្តីលីបង់លោកហាសាន់ដៀបបាននិយាយថាអាម៉ូញ៉ូមនីត្រាតចំនួន ២.៧៥០ តោនដែលជាជីកសិកម្មបានស្តុកនៅក្នុងឃ្លាំងនៅឯកំពង់ផែនោះបានផ្ទុះឡើង។

មន្ត្រីសន្តិសុខម្នាក់បាននិយាយថាអាម៉ូញ៉ូមនីត្រាតទាំងអស់បានដឹកទៅដល់ប្រទេសលីបង់តាំងពីឆ្នាំ ២០១៣ មកម្លេះ។