ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធមន្ត្រី នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធសព លោកស្រី លី សុឡា ជាអនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែល ទទួលមរណភាពកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ ដែលសពត្រូវបាន តម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានផ្ទះលេខ៣៥A ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។

រូបថត៖ ខឹម សុវណ្ណារ៉ា