ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យមន្ដ្រីជំនាញនៅខណ្ឌនីមួយៗ បន្ដចុះធ្វើអត្ដសញ្ញាណកម្មឱ្យបានលឿន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០

​ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យមន្ដ្រីជំនាញនៅខណ្ឌនីមួយៗ បន្ដចុះធ្វើអត្ដសញ្ញាណ កម្មឱ្យបានលឿន ដើម្បីងាយក្នុងការគ្រប់គ្រងត្រូវបន្ដចុះសុំសហការឱ្យបានល្អជាមួយម្ចាស់បុរី ដែលស្ថិតនៅដែនសមត្ថកិច្ចរបស់ខ្លួន។ ត្រូវចាត់វិធានការផ្លូវច្បាប់ ចំពោះបុរីណា ដែលអត់ មានច្បាប់ ហើយមិនមានការការពារ សុវត្ថិភាព សន្ដិសុខសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីនោះ។

​ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រង សន្តិសុខឯកជនបាន បញ្ជាក់ថា បច្ចុប្បន្ននេះមានបុរី នៅក្នុងរាជធានីភ្នំពេញ ដែលបានចុះបញ្ជីសុំច្បាប់នៅក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុមានចំនួន១៥២បុរី ប៉ុន្តែក្រុមការងារបានចុះជាក់ស្តែងមានតែ ១២៥បុរី តែប៉ុណ្ណោះ ដោយបុរីមួយចំនួនបោះបង់ចោល និងមួយចំនួនកំពុងសាងសង់ មិនបានប្រើ ប្រាស់ភ្នាក់ងារសន្តិសុខឯកជន។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ឱ្យដឹងបែបនេះ នៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីការ គ្រប់គ្រងបុរីនៅក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅសាលា រាជធានីភ្នំពេញ​ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី អាជ្ញាធរខណ្ឌ និងម្ចាស់បុរីប្រមាណជាង ១០០ផងដែរ។

លោក លឹម សុខារស្មី បានបន្ដថា ក្រុមការងារនគរបាលរាជធានីភ្នំពេញ បានចុះស្រាវ ជ្រាវដកពិសោធន៍ អំពីប្រព័ន្ធសន្តិសុខ សុវត្ថិភាព ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់ គ្រងរបស់បុរីនីមួយៗក្នុងរាជធានីភ្នំពេញ មានចំនួន១១ខណ្ឌ មានបុរីចំនួន ១២៥បុរី ដែលមាន ខ្នងផ្ទះចំនួន ៧០.១៦២ខ្នងផ្ទះ (វិឡាទោ៣.៨៤១ខ្នង, វិឡាភ្លោះ១១.២ ៥៧ខ្នង វិឡាកូន កាត់១៤.៣១៣ខ្នង, ផ្ទះល្វែង៤០,៧៥១ខ្នង) ដែលសាងសង់លើផ្ទៃដីសរុបប្រហែលចំនួន ៣.៧៩១ហិកតា និងមានភ្នាក់ងារសន្តិសុខឯកជនចំនួន ១.១៨២នាក់ ក្នុងនោះក្រុមការងារ បានរកឃើញបុរីមួយចំនួនប្រើប្រាស់ភ្នាក់ងារសន្តិសុខឯកជនដូចជា៖ បុរីជួលក្រុមហ៊ុនផ្តល់ សេវាសន្តិសុខឯកជនចំនួន៤៥បុរី, បុរីមានច្បាប់ជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន ចំនួន៣៤បុរី រើសភ្នាក់ងារសន្តិសុខឯកជនចំនួន៣៤បុរី, បុរីពុំទាន់មានច្បាប់ជ្រើស, បុរីមិនមាន សន្តិសុខយាមចំនួន១២ បុរី។

​ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នពេញ បានបញ្ជាក់ឱ្យដឹងដែរថា លោកហៅ ម្ចាស់បុរី មកជួបជុំគ្នាល្ងាចនេះ គឺក្នុងគោលបំណង តែមួយគត់ គឺរួមគ្នារិះរក មធ្យោបាយ ការពារសន្ដិសុខ សុវត្ថិភាព ជួនបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីនីមួយ ឱ្យទទួលបាន សុវត្ថិភាព ស្របតាមភូមិ ឃុំ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអាជ្ញាធគ្រប់ មូលដ្ឋានអនុវត្ដន៍ទាំងអស់គ្នា។

​ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង ក៏បានស្នើឱ្យអាជ្ញាធរខណ្ឌ នីមួយៗត្រូវបន្ដ ចុះសុំសហការឱ្យបានល្អជាមួយ ម្ចាស់បុរី ដែលស្ថិតនៅដែន សមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ពិសេសត្រូវបន្ដចុះធ្វើអត្ដសញ្ញាណកម្មនៅតាមបុរីនីមួយៗឱ្យបានលឿន ដើម្បីងាយស្រួល យើងគ្រប់គ្រងបានល្អ៕ ដោយ​ សួស សំរិត