ឯកឧត្តម ហ៊ីវ ជននាថ អនុញ្ញាតឱ្យនាយកទីផ្សារពាណិជ្ជកម្មក្រុមហ៊ុន Digital Sky Multimedia ចូលជួបពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០–

ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សារព័ត៌មាន និងវិក្រឹតការ នៃក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ភួង ពុទ្ធិ នាយកទីផ្សារពាណិជ្ជកម្ម ក្រុមហ៊ុន Digital Sky Multimedia ចូលជួបពិភាក្សាការងារ និងស្នើសុំការគាំទ្រពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលរយះពេលខ្លីមួយ ក្នុងគោលបំណងលើកស្ទួយគុណភាពវិស័យសារព័ត៌មាន​នៅកម្ពុជា នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន។

រូបថត៖ ខឹម សុវណ្ណារ៉ា