ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ជួយសម្រួលដំណើរមាតុភូមិនិវត្តន៍របស់និស្សិតខ្មែរចំនួន ៣២នាក់

AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០–

ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានធ្វើកិច្ចសហការជាមួយអាជ្ញាធរថៃ និងកម្ពុជា ជាពិសេសនៅច្រកទ្វារព្រំដែន​អន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ក្នុងការជួយសម្រួលដំណើរមាតុភូមិនិវត្តន៍របស់និស្សិតខ្មែរចំនួន ៣២នាក់ ដែលបាន​បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ពីសកលវិទ្យាល័យចំនួន១៦ នៅប្រទេសថៃ តបតាមការ​ស្នើសុំរបស់ពួកគេ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ។

រូបថត៖ ក្រសួងការបរទេស