អាជ្ញាធរខេត្តសៀមរាប នឹងរៀបចំកម្មវិធីសាសនា និងកម្មវិធីកម្សាន្តនានា សម្រាប់ឱកាសឈប់សម្រាកនាពេលខាងមុខនេះ

AKP សៀមរាប ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០–

រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប នឹងរៀបចំកម្មវិធី កំសាន្តតាមបែបប្រពៃណី សាសនា ការតាំងពិព័រណ៍ ការជិះកង់ និងកម្មវិធីផ្សេងៗជាច្រើនទៀត ដោយអនុវត្ត វិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទទួលភ្ញៀវទេសចរ ក្នុងឱកាសឈប់សម្រាកសងថ្ងៃឈប់សម្រាកសម្រាប់បុណ្យ ចូលឆ្នាំប្រពៃណីជាតិ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ។

រូបថត៖ ឃុត សៅ