រដ្ឋឃ្វីនឡែនរបស់ប្រទេសអូស្ត្រាលីបានបិទព្រំដែនដើម្បីទប់ស្កាត់រលកទីពីរនៃវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៥.០៨.២០)

អូស្ត្រាលី៖ នៅថ្ងៃពុធទី ៥ ខែសីហានេះរដ្ឋឃ្វីនឡែនរបស់ប្រទេសអូស្ត្រាលី បានបិទព្រំដែនរបស់ខ្លួនជាមួយរដ្ឋញូវសោតវែលដើម្បីទប់ស្កាត់រលកទី ២ នៃវីរុសកូវីដ ១៩ ខណៈដែលទីក្រុងធំបំផុតទី ២ របស់ប្រទេសគឺទីក្រុងមែលប៊ននឹងបិទការធ្វើអាជីវកម្មភាគច្រើនចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃពុធទី ៥ ខែសីហានេះទៅ។

ការកើនឡើងនូវករណីឆ្លងវីរុសកូវីដ១៩នៅទីក្រុងមែលប៊នបានបង្ខំឱ្យរដ្ឋវិចតូរីយ៉ាដាក់បម្រាមគោចរពេលយប់និងរឹតបន្តឹងលើចលនារបស់ប្រជាជនព្រមទាំងបញ្ជាឱ្យអាជីវកម្មភាគច្រើនបញ្ឈប់ការលក់ដូរចាប់ពីយប់ថ្ងៃពុធទី០៥ ខែសីហានេះតទៅ។