ចំនួនក្រុមយុវជនដែលឆ្លងកូវីដ១៩ កើនបីដងក្នុងរយៈពេលប្រាំខែចុងក្រោយនេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (០៨.០៥.២០)

ទូរទស្សន៍បរទេសបានផ្សាយនៅថ្ងៃពុធ ទី​ ០៥ ខែ សីហានេះ​  ថា   អង្គការសុខភាពពិភពលោកបាននិយាយថាក្រុមយុវជនដែល​ចូលក្លឹបរាត្រីនិងទៅកំសាន្តនៅតាមឆ្នេរសុទ្រ  បាននាំឱ្យមានករណីឆ្លងវីរុសកូវីដ១៩ថ្មីនៅទូទាំងពិភពលោកដោយសមាមាត្រនៃយុវជនមានអាយុពី ១៥ ទៅ ២៤ ឆ្នាំដែលបានឆ្លងកើនឡើង ៣ ដងក្នុងរយៈពេលប្រហែល ៥ ខែចុងក្រោយនេះ។

ការវិភាគរបស់អង្គការសុខភាពពិភពលោកនៃការឆ្លងចំនួន ៦ លាននាក់នៅចន្លោះពីថ្ងៃទី ២៤ ខែកុម្ភៈដល់ថ្ងៃទី ១២ ខែកក្កដាបានរកឃើញថាយុវជនដែលមានអាយុពី ១៥ទៅ២៤ ឆ្នាំបានកើនឡើងពី ៤,៥ ភាគរយដល់ ១៥ ភាគរយ។

ក្រៅពីសហរដ្ឋអាមេរិកដែលឈានមុខគេលើពិភពលោកដោយចំនួនករណីឆ្លងសរុប ៤,៨ លាននោះក៏មានប្រទេសអឺរ៉ុបរួមមានអេស្ប៉ាញ, អាល្លឺម៉ង់និងបារាំងព្រមទាំងបណ្តាប្រទេសនៅអាស៊ីដូចជាជប៉ុនជាដើមបាននិយាយថាអ្នកឆ្លងថ្មីៗនេះភាគច្រើនជាយុវជន។