សង្ខេបព័ត៌មានអន្តរជាតិប្រចាំ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០

១.សឹង្ហបុរី៖ ការរាតត្បាតរបស់វីរុសកូរ៉ូណា បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកជាទូទៅនិងសេដ្ឋកិច្ចរបស់ ប្រទេសសឹង្ ហបុរី ដោយឡែក ត្រូវធ្លាក់ចុះយ៉ាងខ្លំាង ក្នុងឆ្នំា ២០២០ នេះ ។តាមការផ្សាយរបស់ទូរទស្សន៍បរទេស នៅថ្ងៃ អង្គារទី ០៤ ខែ សីហា នេះ បានឲ្យដឹងថាក្នុងរយៈពេលមួយត្រីមាសដើមឆ្នំា ២០២០ នេះ សេដ្ឋកិច្ចសឹង្ហបុរី បានធ្លាក់ចុះចំនួន ៣,៣ ភាគរយហើយតាមការព្យាករណ៍ នៅត្រីមាសទីពីរ អាចនឹងធ្លាក់ចំនួនរហូតដល់ទៅ ៤១,២ភាគរយ ។

២.វៀតណាម៖ តាមការផ្សាយរបស់កាសែតដំណឹងវៀតណាម នៅថ្ងៃអង្គារ ទី ០៤ ខែ សីហានេះ បានឲ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃអង្គារ ទី ០៤ ខែ សីហា នេះ ប្រទេសវៀតណាម មានករណីឆ្លងកូវីដ១៩ ថ្មីចំនួន ១០ នាក់ទៀត ។អ្នកដែលឆ្លង កូវីដ ១៩ នោះ សុទ្ធតែមកពីមន្ទីរពេទ្យក្នុងទីក្រុងដាណាង ។មានមនុស្សចំនួន ៧ នាក់ដែលមានរោគសញ្ញាកូវីដ ១៩ គឺចេញមកពីទីក្រុងដាណាងនិងមានអាយុចន្លោះពី ៣០ ទៅ ៦៨ ឆ្នំា ។

៣.កូរ៉េខាងត្បូង៖ តាមការផ្សាយរបស់ទីភ្នាក់ងារបរទេសនៅថ្ងៃអង្គារ ទី ០៤ ខែ សីហានេះ បានឲ្យដឹងថា អាជ្ញាធរក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារ ទី ០៤ ខែ សីហានេះ ប្រជាជនជាង១០០០ នាក់ ត្រូវបានជន្លៀសចេញពីលំនៅដ្ឋាន នៅពេលដែលភ្លៀងធ្លាក់ជោកជំា ធ្វើឲ្យមានទឹកជំនន់ក្នុងតំបន់គាត់រស់នៅ ។ទឹកជំនន់ បានជន់លិចផ្លូវសំខាន់ ៗ និងតំបន់មួយចំនួនក្នុងទីក្រុងសេអ៊ូល ដែលបានធ្វើឲ្យមនុស្សចំនួន១៣ នាក់បានស្លាប់ និង ១៣ នាក់ទៀតបាត់ខ្លួន ។

៤.អូស្រ្តាលី៖ តាមការផ្សាយរបស់ទូរទស្សន៍បរទេសនៅថ្ងៃអង្គារ ទី ០៤ ខែសីហា នេះ បានឲ្យដឹងថានាយក រដ្ឋមន្រ្តីប្រចំារដ្ឋវិចតូរីយ៉ា ដែលជារដ្ឋមានពលរដ្ឋរស់នៅច្រើនជាងគេទីពីរ របស់ប្រទេសអូស្រ្តាលីលោក ដានីញែល អេនឌ្រូ បានបញ្ជាក់ថា ជិតមួយភាគបីនៃអ្នកឆ្លងកូវីដ ១៩គឺជាអ្នកដែលមិនព្រមស្ថិតក្នុងផ្ទះ ។លោកបានថ្លែងថា ដោយឃើញបែបនេះ ចាំបាច់ត្រូវតែ មានការពិន័យឲ្យបានធ្ងន់ធ្ងរចំពោះអ្នកដែលនៅតែចេញទៅក្រៅផ្ទះ ធ្វើយ៉ាងណា ដើម្បីទប់កុំឲ្យមានការឆ្លងក្នុងសហគមន៍ បាន ។

អត្ថបទ ឆាយ វីកាល