ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន តាមអំណាចសាលក្រម សាលដីកា និងសេចក្តីសម្រេចរបស់សាលាដំបូង ចំនួន០៤ខេត្ត

AKP ស្វាយរៀង ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០–

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជា អធិបតីក្នុងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន តាមអំណាចសាលក្រម សាលដីកា និងសេចក្តីសម្រេចរបស់សាលា ដំបូង ចំនួន០៤ខេត្ត រួមមាន៖ ស្វាយរៀង ព្រៃវែង កំពង់ចាម និងត្បូងឃ្មុំ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
រូបថត៖ AKP-ស្វាយរៀង