រដ្ឋវិចតូរីយ៉ារបស់ប្រទេសអូស្រ្តាលីរឹតបន្តឹងវិធានការ ដើម្បីទប់ស្កាត់ការកើនឡើងនូវករណីឆ្លងកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៤.០៨.២០)

អូស្រ្តាលី៖ នៅថ្ងៃអង្គារទី ០៤​ ខែ សីហានេះ  រដ្ឋវិចតូរីយ៉ារបស់ប្រទេសអូស្ត្រាលី បានដាក់ចេញវិធានការពិន័យ ជាទឹកប្រាក់ចំនួនជិត ៥.០០០ ដុល្លាអូស្រ្តាលី ស្មើនឹង ជិត ៣.៥៦០ ដុល្លាអាមេរិក ចំពោះជនណាដែល មានឆ្លងកូវីដ ១៩ និងត្រូវបានចាប់ខ្លួនពេលចេញក្រៅផ្ទះ បំពានបទបញ្ជាឲ្យស្ថិតក្នុងផ្ទះ ។

តាមការផ្សាយរបស់ទូរទស្សន៍បរទេសនៅថ្ងៃអង្គារ ទី ០៤ ខែ​សីហា នេះ  បានឲ្យដឹងថា នាយករដ្ឋមន្រ្ តីប្រចំារដ្ឋវិចតូរីយ៉ា ដែលជារដ្ឋមានពលរដ្ឋរស់នៅច្រើនជាងគេទីពីរ របស់ប្រទេសអូស្រ្តាលី  លោក ដានីញែល អេនឌ្រូ  បានបញ្ជាក់ថា ជិតមួយភាគបីនៃអ្នកឆ្លងកូវីដ ១៩ គឺជាអ្នកដែលមិនព្រមស្ថិតក្នុងផ្ទះ ។

លោកបានថ្លែងថា  ដោយឃើញបែបនេះ  ចាំបាច់ត្រូវតែ មានការពិន័យឲ្យបានធ្ងន់ធ្ងរ ចំពោះអ្នកដែលនៅ តែចេញទៅក្រៅផ្ទះ  ធ្វើយ៉ាងណា ដើម្បីទប់កុំឲ្យមានការឆ្លងក្នុងសហគមន៍ បាន ។​