ឯកឧត្តម អ៊ុក ប្រាថ្នា អញ្ជើញជាអធិបតី ពិធីចុះកិច្ចព្រមព្រៀងស្តីពី ការតម្លើងប្រព័ន្ធគ្រប់គ្រងទិន្នន័យធនធានមនុស្ស តាមប្រព័ន្ធអេឡិចត្រូនិក

AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ —

ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពីធីចុះកិច្ចព្រមព្រៀងស្តីពី ការតម្លើងប្រព័ន្ធគ្រប់គ្រងទិន្នន័យធនធានមនុស្ស តាមប្រព័ន្ធអេឡិចត្រូនិក រវាងក្រសួងព័ត៌មាន និងក្រុមហ៊ុន Cam Info Services (CIS) ដែលចុះហត្ថលេខាដោយឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារបណ្តុះបណ្តាលធនធានមនុស្ស នៃក្រសួងព័ត៌មាន និងលោក ស៊ុន សុជាតិ ប្រធានក្រុមហ៊ុន CIS នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ។
រូបថត៖ ខឹម សុវណ្ណារ៉ា