ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ នាំយកអំណោយសាខាកាកបាទក្រហមខេត្ត ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងងាយរងគ្រោះចំនួន ៥២គ្រួសារ ក្នុងស្រុកតំបែរ

AKP ត្បូងឃ្មុំ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០–

ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ អញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយ របស់សាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១៦គ្រួសារ ព្រមទាំង ប្រជាពលរដ្ឋជាជនងាយរងគ្រោះចំនួន ៣៦គ្រួសារ ក្នុងឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។

រូបថត៖ AKP-ត្បូងឃ្មុំ