ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទូច សំអឿន ទីប្រឹក្សាក្រសួងព័ត៌មាន

AKP កណ្តាល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទូច សំអឿន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងជន្មាយុ ៧៣ឆ្នាំ ដែលសពត្រូវបានតម្កល់ ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានផ្ទះលេខ៩៣២ ផ្លូវលេខ១០ ភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។

រូបថត៖ ខឹម សុវណ្ណារ៉ា