ទីក្រុងមែលប៊នរបស់ប្រទេសអូស្រ្តាលីទទូលរងការខាតបង់កាន់តែខ្លាំងឡើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០៣.០៨.២០)

អូស្រ្តាលី៖ ទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតទី ២ របស់ប្រទេសអូស្រ្តាលីនៅថ្ងៃច័ន្ទទី ៣
ខែសីហានេះបានចេញបម្រាមគោចរពេលរាត្រីលើកដំបូងរបស់ខ្លួនដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ដែលបានកើតឡើងខណៈដែលប្រជាជនកំពុងទទួលរងផងប៉ះពាល់ពីការបិទទ្វារនិងការបាត់បង់ការងារបន្ថែមទៀត។

រដ្ឋវិចតូរីយ៉ាកាលពីថ្ងៃអាទិត្យទី០២ខែសីហាក៏បានដាក់បម្រាមគោចរពេលរាត្រីសម្រាប់រដ្ឋធានីមែលប៊នដែលជាផ្នែកមួយនៃការរឹតបណ្តឹងចលនាខ្លាំងបំផុតរបស់ប្រទេសរហូតដល់កាលបរិច្ឆេទថ្មី ។

ការផ្លាស់ប្តូរនេះត្រូវបានគាំទ្រដោយរដ្ឋាភិបាលសហព័ន្ធ​ ដោយលោកនាយករដ្ឋមន្រ្តីស្កត់ ម៉ូរីសសុន បានថ្លែងថា
នេះជាការចាំបាច់ដែលត្រូវបញ្ឈប់ការរីករាលដាលនៃវីរុសរាតត្បាតនេះ។