ប្រទេសហ្វីលីពីននឹងប្រើវិធានការរឹតបន្តឹងម្តងទៀតនៅក្នុងរដ្ឋធានីនៅពេលដែលមានករណីឆ្លងកើនឡើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៣.០៨.២០)

ហ្វីលីពីន៖ តាមការចេញផ្សាយរបស់ទូរទស្សន៍បរទេសនៅថ្ងៃទី០៣ ខែសីហានេះបានឲ្យដឹងថាប្រទេសហ្វីលីពីននឹងចាត់វិធានការតឹងរ៉ឹងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ម្តងទៀត នៅក្នុងនិងនៅជុំវិញរដ្ឋធានីម៉ានីល   រយៈពេលពីរសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃអង្គារទី ០៤​នេះ ខណៈដែលប្រទេសកំពុងព្យាយាមទប់ទល់នឹងការឆ្លងដែលបានកើនឡើងដល់ជាង ១០០.០០០ ករណីហើយ។

លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយទែរតេ ​បានអនុម័តលើវិធានការណ៍នេះ ។

ការអនុម័តរបស់លោក ប្រធានាធិបតី  បានកើតឡើងបន្ទាប់ពីក្រុមការងារក្នុងស្រុកចំនួន ៨០ ដែលតំណាងឱ្យវេជ្ជបណ្ឌិត ៨០.០០០ នាក់និងគិលានុបដ្ឋាយិកាចំនួន ១ លាននាក់បានអំពាវនាវឱ្យមានការត្រួតពិនិត្យតឹងរ៉ឹងឡើងវិញដោយនិយាយថាប្រទេសហ្វីលីពីនកំពុងបាត់បង់ការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ហើយ។