ករណីឆ្លងកូវីដ១៩ថ្មីនៅអាមេរិកកើនដល់ ៤៧.៥០៨ ក្នុងរយៈពេល ២៤ ម៉ោង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៣.០៨.២០)

អាមេរិក៖ បើយោងតាមការបូកសរុបរបស់សាកលវិទ្យាល័យហ្សន ហប់ឃីន ​ បានឲ្យដឹងថាសហរដ្ឋអាមេរិកបានកត់សំគាល់ករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៤៧.៥០៨ ក្នុងរយៈពេល ២៤ ម៉ោងកាលពីថ្ងៃអាទិត្យទី ២ ខែសីហានេះ ​   ដោយមានករណីស្លាប់ថ្មីចំនួន ៥១៥ នាក់ផងដែរ។

ចំនួនករណីឆ្លងថ្មីកាលពីថ្ងៃអាទិត្យគឺធ្លាក់ចុះបន្តិច   បើប្រៀបទៅ ៥ ថ្ងៃមុនមានអ្នកឆ្លងថ្មីជាង ៦០.០០០ នាក់ក្នុងមួយថ្ងៃ។

ឥឡូវនេះសហរដ្ឋអាមេរិកមានករណីឆ្លងសរុបកើនឡើងដល់ ៤.៦៦៥.០០២ ករណីហើយមានអ្នកស្លាប់ចំនួន ១៥៤.៨៣៤ នាក់ដែលធ្វើឱ្យប្រទេសអាមេរិកក្លាយជាប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុតនៅលើពិភពលោក។