រដ្ឋបាលខេត្តកំពង់ចាមដាំដើមកូនឈើប្រភេទដើមក្ងោកអមសងខាងតាមដងផ្លូវបេតុងជុំវិញប្រាសាទ នគរបាជ័យខេត្តកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ —

ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតី​ក្នុងពិធីដាំកូនឈើប្រភេទកូនក្ងោកចំនួន៤០០ដើមនៅអមសងខាងផ្លូវបេតុងជុំវិញបរិវេណរមណីយដ្ឋាន​ទេសចរណ៍​ប្រាសាទនគរបាជ័យដែលមានទីតាំងក្នុងភូមិជង្ហុក ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០។

រូបថត៖ ឆាយ ម៉ុត