ឯកឧត្តម យឹម ឆៃលី អញ្ជើញជាអធិបតីពិធីសម្ពោធ និងចម្រើនព្រះបរិត្ត «សាលប្រជុំសសរ១០០ សម្តេចតេជោ»នៅក្រុងកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ —

ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ចាម អញ្ជើញជាអធិបតីពិធីសម្ពោធ និងចម្រើនព្រះបរិត្ត «សាលប្រជុំសសរ១០០ សម្តេចតេជោ» នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ទីរួមខេត្តកំពង់ចាម ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាតំណាងរាស្រ្ត ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានតាមបណ្តាស្រុកនានា នៃខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធ នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ។

រូបថត៖ ខឹម សុវណ្ណារ៉ា