កំណាត់ផ្លូវជាតិលេខ៤គ្មានការកាត់ផ្តាច់ដោយជំនន់ទឹកភ្លៀងឡើយ

AKP ភ្នំពេញ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០២០ —

កំណាត់ផ្លូវជាតិលេខ៤នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុគឺគ្មានការកាត់ផ្តាច់ដោយជំនាន់ទឹក ភ្លៀងឡើយ ។
លោក ឃៀង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន កម្ពុជា (AKP ) កាលពីរសៀលថ្ងៃទី ៣១ ខែ កក្កដា ថា កំណត់ផ្លូវជាតិលេខ៤នៅក្នុងភូមិសាស្រ្ត ខេត្តព្រះសីហនុ គឺគ្មានការកាត់ផ្តាច់ដោយសារជំនាន់ទឹកភ្លៀងទេ។

លោកបានមានប្រសាសន៍ថា បញ្ហាទឹកជំនាន់ដែលអាចបង្ករការជនលិចនៅផ្លូវជាតិលេខ៤ នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុត្រូវបានដោះស្រាយ ។

លោកបានបញ្ជាក់ថា “ កំណាត់ផ្លូវជាតិលេខ៤នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ គឺនៅតែអាចធ្វើដំណើរបានជាធម្មតា “ ។

កាលពីព្រឹកមិញនេះមានសេចក្តីរាយការណ៍ថា ជំនន់ទឹកភ្លៀងបានធ្វើឲ្យជនលិច ភូមិសាស្រ្ត មួយចំនួន នៅតាមបណ្តោយផ្លូវជាតិលេខ៤ ដោយសារតែជំនន់ទឹកភ្លៀង ។ កន្លងមកចរាចរណ៍នៅលើកំណត់ផ្លូវជាតិមួយនេះ ឧស្សាហ៍ត្រូវកាត់ផ្តាច់ណាស់ដោយសារតែ ទឹកជំនន់ ។

ដោយៈ ហេង បញ្ញា