បុគ្គលិកខ្មែរប៊ែ​វើ​រី​ជី​សសកម្ម​ក្នុង​ការចូលរួម​បរិច្ចាគ​ទៅ​សង្គម​

AKP ភ្នំពេញ ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០–
​បុគ្គលិកក្រុមហ៊ុនខ្មែរប៊ែ​វើ​រី​ជី​សត្រូវបានរកឃើញថា ជាបុគ្គលិកសកម្មក្នុងការចូលរួមបរិច្ចាគ​ត្រឡប់ទៅសង្គម​វិញ​។​

​នាយក​ទំនាក់ទំនង​សាធារណៈក្រុមហ៊ុនខ្មែរប៊ែ​វើ​រី​ជី​ស លោក​បណ្ឌិតអ៊ឹម សុធា​រិ​ទ្ធ មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុនខ្មែរប៊ែ​វើ​រី​ជី​ស នឹងមិនអាចសម្រេចចក្ខុវិស័យដែល​ចូលរួមបរិច្ចាគទៅសង្គម​វិញឱ្យបានច្រើនបើ​គ្មានការជួយជ្រោមជ្រែងពីបុគ្គលិក​។ ខ្មែរប៊ែ​វើ​រី​ជី​សមានមោទនភាពណាស់ដែល​ឃើញបុគ្គលិករបស់ខ្លួន​យល់ពីតម្លៃនៃការបរិច្ចាគទៅសង្គមដោយចូលរួម​យ៉ាងសកម្ម​គ្រប់ កម្មវិធីដែលក្រុមហ៊ុនរៀបចំ​»​។​

​គម្រោង​សប្បុរសធម៌​ជាច្រើន​របស់​ក្រុមហ៊ុនខ្មែរប៊ែ​វើ​រី​ជី​ស ដែលទាក់ទាញបុគ្គលិកចូលរួមយ៉ាងសកម្មរួមមានការបរិច្ចាគ​ឈាមស​ង្គ្រោះ​ជីវិត , ការរត់​ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​ដើម្បីរៃអង្គាសថវិកា​, កម្មវិធី​ដាំ​ដើមឈើ​, ទិវា​សម្អាតបរិស្ថាន​, កម្មវិធី «​សិល្បៈ​ស្រុក​យើង​» និងកម្មវិធីសប្បុរសធម៌​ជាច្រើនទៀត​៕ គង់ សិរី​រ័ត្ន​