ក្រុមហ៊ុនប៊ូអីង បានរាយការណ៍ពីការខាតបង់ប្រចាំត្រីមាសនូវទឹកប្រាក់ចំនួនជាង ២,៤ ពាន់លានដុល្លារ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (៣០.០៧.២០)

ក្រុមហ៊ុនផលិតយន្តហោះប៊ូអីង បានប្រកាសនៅថ្ងៃទី៣០ ខែកក្កដានេះថាក្រុមហ៊ុនមានការខាតបង់​ធំជាងការ​រំពឹងទុកនៅត្រីមាសទីពីរនៃឆ្នំា នេះ ។

ក្រុមហ៊ុនក៏បានផ្តល់សញ្ញាថាអាចនឹងមានការកាត់បន្ថយចំនួនបុគ្គលិកបន្ថែមទៀតផងដែរនៅពេលដែលការធ្លាក់ចុះនៃការធ្វើដំណើរតាមផ្លូវអាកាសបានអូសបន្លាយដោយសារវីរុសរាតត្បាតកូវីដ១៩ ។

នាយកប្រតិបត្តិបានថ្លែងសារទៅកាន់បុគ្គលិកថា ក្រុមហ៊ុនមានការសោកស្តាយចំពោះផលប៉ះពាល់ដែល​អូសបន្លាយដោយបណ្តាលឱ្យមានការថយចុះអត្រាផលិតកម្មរបស់ក្រុមហ៊ុននិង តម្រូវការសេវាកម្មទាប ដូច្នេះក្រុមហ៊ុននឹងវាយតម្លៃបន្ថែមទៀតលើទំហំនៃកម្លាំងការងារ ។