ថៃបង្កើននូវការបណ្តុះបណ្តាលប៉ូលីសដើម្បីទប់ទល់នឹងការជួញដូរមនុស្សទូទាំងប្រទេស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (៣០.០៧.២០)

មេបញ្ជាការប៉ូលីសប្រឆាំងការជួញដូរមនុស្សរបស់ប្រទេសថៃបានប្តេជ្ញាជំរុញការបណ្តុះបណ្តាលដល់ប៉ូលីសនៅទូទាំងប្រទេសដើម្បីឆ្លើយតបឱ្យបានកាន់តែប្រសើរឡើងក្នុងការបង្រ្កាប​ការកេងប្រវ័ញ្ចផ្លូវភេទនិង​ពលកម្ម​​ចាប់បង្ខំនៅខាងក្រៅទីក្រុងបាងកក។

បើយោងតាមស្ថិតិរបស់រដ្ឋាភិបាលថៃបានឲ្យដឹងថាប្រហែល ៣ ភាគ ៤ នៃករណីជួញដូរ ២៨៣ ករណី​ទូទាំងប្រទេសកាលពីឆ្នាំមុន ត្រូវបានរកឃើញនៅខាងក្រៅទីក្រុងបាងកក   ពោលគឺកើនឡើង ពីចំនួន ២ ភាគ ៣ ​ក្នុងឆ្នាំ ២០១៨ ។

ប្រទេសថៃក៏បានរាយការណ៍ថាអជ្ញាធរបានជួយសង្គ្រោះជនរងគ្រោះពីការជួញដូរចំនួន ១.៨០៧ ករណីកាល​ពីឆ្នាំមុន។