ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ហេង អញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ នៃកងការពារព្រំដែនគោកលេខ៤០២

AKP ឧត្ដរមានជ័យ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆមាសទី១ និងទិសដៅផែនការអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០២០ នៃកងការពារព្រំដែនគោកលេខ៤០២ ដោយមានការអញ្ជើញចូលពីឯកឧត្ដម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

រូបថត៖ AKP-ឧត្ដរមានជ័យ