ប្រទេសវៀតណាមរាយការណ៍ថា មានករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៨ ថែមទៀត

វិទ្យុជាតិកម្ពុជា/​ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញូវអាស៊ី  (២៨.០៧.២០)

វៀតណាម៖ ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បាននិយាយនៅថ្ងៃពុធទី ២៩ ខែ កក្កដានេះ​ថា មានករណីឆ្លងកូវីដ ១៩ ក្នុងស្រុកចំនួន ៨ ថ្មីថែមទៀត ដែលទាក់ទងនឹងមន្ទីរពេទ្យចំនួនបីកន្លែងក្នុងទីក្រុងដាណាង ស្ថិតនៅភាគកណ្តាលប្រទេស ។

ក្រសួងសុខាភិបាលវៀតណាម បាននិយាយថា ការកើតមានចំនួន ៨ ករណីថ្មីនេះ បានធ្វើឲ្យចំនួននៃការឆ្លងកូវីដ ១៩ មាន ៣០ ករណីចាប់តំាងពីអាជ្ញាធរបានរកឃើញថាមានករណីឆ្លងកូវីដ ១៩ បានកើតមានឡើងជាថ្មីនៅចុងសប្តាន៍កន្លងមកនេះ ។

អាជ្ញាធរក្រុងដាណាង ដែលស្ថិតនៅក្បែរសមុទ្រ បានបិតការធ្វើដំណើរទំាងផ្លូវគោក និងផ្លូវអាកាស​ចេញចូលក្រុង ក្នុងរយៈពេល ១៥ ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃ អង្គារទី ២៨ ខែ កក្កដានេះ  នេះបើតាមការផ្សាយរបស់ទូរទស្សន៍ស៊ីអិនអេ កាលពីថ្ងៃពុធ ទី ២៩ ខែ កក្កដានេះ  ។​