ប្រទេសជាច្រើនចាប់ផ្តើមវិធានការរឹតបន្តឹងបន្ទាប់ពីបារម្ភថា នឹងមានរលកទីពីរនៃការឆ្លងកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព  ឆាណែលញីវអេស៊ីយ៉ា   (២៨.០៧.២០)

តាមការផ្សាយ​របស់ទូរទស្សន៍បរទេសនៅថ្ងៃពុធទី ២៩ ខែ កក្កដានេះ បានឲ្យដឹងថា ប្រទេសអាស្បាញ និងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារទី​២៧ ខែ កក្កដានេះ ស្ថិតនៅក្នុងចំណោមប្រទេសជាច្រើន ដែលចាប់ផ្តើមរឹតបន្តឹងវិធានការនានា  នៅពេលមានការបារម្ភថាអាចនឹងមានរលកទីពីរ នៃការឆ្លងកូវីដ ១៩  ។

មានមនុស្សចំនួនជាង ១០០.០០០ នាក់ហើយដែលបានស្លាប់ដោយកូវីដ ១៩ ចាប់តំាងពីថ្ងៃ ទី ៩ ខែ កក្កដាកន្លងមកនេះ នៅពេលចំនួនអ្នកឆ្លងវីរុសនេះ លើសកលលោក បានកើនឡើងមួយជាពីរ ក្នុងរយៈពេលត្រឹមតែ ពីរខែ ប៉ុណ្ណោះ ។

អង្គការទេសចរណ៍អន្តរជាតិបាននិយាយថា  វិស័យទេសចរណ៍លើសកលលោក ត្រូវបាត់បង់ចំណូលអស់ ៣២៩ ពាន់លានដុល្លា ក្នុងរយៈពេលប្រំាខែ ដ់មឆ្នំា ២០២០ នេះ ។