ក្រុមហ៊ុនរថយន្តម៉ាកនីសសាន់របស់ជប៉ុនរំពឹងថានឹងខាតបង់អស់ជាង ៦ ពាន់លានដុល្លាក្នុងឆ្នំា ២០២០ នេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ក្យូដូ     (២៩.០៧.២០)

ជប៉ុន៖ តាមការផ្សាយរបស់ទូរទស្សន៍ស៊ីអិនអេ នៅថ្ងៃពុធ ទី ២៩ ខែ កក្កដានេះ បានឲ្យដឹងថា   ក្រុមហ៊ុនផលិតរថយន្តម៉ាកនីសសាន់របស់ជប៉ុន រំពឹងថា ក្នុងឆ្នំា ២០២០ នេះ  ក្រុមហ៊ុននឹងត្រូវខាតបង់អស់ជាង ៦ ពាន់លានដុល្លា នៅពេលដែលការរាតត្បាតរបស់កូវីដ ១៩ បានប៉ះពាល់យ៉ាងខ្លំាង លើត្រូវការរថយន្ត ។

ក្រុមហ៊ុននីសសាន់រំពឹងថា ការលក់រថយន្តលើសកលលោក នឹងធ្លាក់ចុះចំនួន ១៦,៣ ភាគរយ គឺស្មើនឹង ជាង ៤ លានគ្រឿង ។

មន្ត្រីប្រតិបត្តជាន់ខ្ពស់របស់ក្រុមហ៊ុននីសសាន់និយាយថា ​ឆ្នំា ២០២០ គឺជាឆ្នំាដ៏តឹងតែងសម្រាប់ក្រុមហ៊ុន ។ ​