គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ឧបត្ថម្ភដល់មន្ត្រីរាជការចំនួន៤០នាក់

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០

ក្នុងរយៈពេល១ខែនេះ គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានប្រគល់ថវិកាសរុបចំនួន១៦៣. ៩០០.០០០រៀល (មួយរយហុកសិបបីលានប្រាំបួនរយពាន់រៀលគត់) ឧបត្ថម្ភដល់មន្ត្រីរាជការចំនួន៤០នាក់ មក ពីទីស្តីការក្រសួង និងមន្ទីរបរិស្ថានចំនួន១៥ តាមរយៈក្រុមការងារទទួលបន្ទុករួមការងារស្ត្រី យុវជន យេនឌ័រ និងកុមារក្នុងវិស័យបរិស្ថាននៅថ្នាក់ ខេត្ត ដែលបានធ្វើការប្រគល់ផ្ទាល់នូវ ថវិកាឧបត្ថម្ភ ជូនមន្ត្រីក្នុងមន្ទីរសាមីរបស់ខ្លួន ដោយក្នុងនោះរួមមាន មន្រ្តីសម្រាលបុត្រ ចំនួន១១រូប មន្ត្រីរៀបអាពាហ៍ពិពាហ៍ចំនួន២១រូប មន្ត្រីទទួលមរណភាពចំនួន០១រូប មន្ត្រីមានជំងឺ និងជួបគ្រោះថ្នាក់ក្នុងពេលបំពេញការងារចំនួន០៧រូប។

លោកស្រី កាន់ រតនៈឧប្បល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញបានបញ្ជាក់ ឱ្យដឹងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថា កិច្ចការមនុស្សធម៌បែបនេះ យើងបានដំណើការជូន ទៅដល់មន្ទីរទាំង១៥រួមមានមន្ទីរបរិស្ថានរាជធានីភ្នំពេញ សៀមរាប បាត់ដំបង ព្រះវិហារ ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ឆ្នាំង រតនគិរី កោះកុង តាកែវ បន្ទាយមានជ័យ កំពង់ធំ មណ្ឌលគិរី កំពត និងប៉ៃលិន។

លោកស្រីបានបន្ដថា គោលនយោបាយគាំពារមន្រ្តីរាជការក្រសួងបរិស្ថាន មានគោលការណ៍ជួយឧបត្ថម្ភដល់មន្រ្តីរៀបអាពាហ៍ពិពាហ៍ មន្ត្រីនារីសម្រាលបុត្រ មន្ត្រីទទួលមរណៈភាព មន្ត្រីមានជំងឺ និងជួបគ្រោះថ្នាក់ក្នុងពេលបំពេញការងារ មន្រ្តីមានជីវភាពខ្វះខាត

និវត្តន៍ជន ការផ្តល់អាហារូករណ៍ដល់មន្ត្រី និងកូនមន្រ្តីមានជីវភាពខ្វះខាត និងចូលរួមឧបត្ថម្ភគាំទ្រសកម្មភាព សង្គមជាច្រើនទៀត៕ 

ដោយ សួស សំរិត