ឯកឧត្តម ថោង ខុន អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរបស់កម្ពុជា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ —

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួត​កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិនានា ស្តីពីការត្រៀម​របស់កម្ពុជា សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ដែលកិច្ចប្រជុំនេះ​ប្រារព្ធធ្វើនៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា