អន្តរក្រសួងប្រជុំផ្សព្វផ្សាយនិងអនុវត្តផែនការចុះបញ្ជីដី ការដោះ​ស្រា​​យ​វិ​វា​ទដីធ្លី និង​គាំ​ទ្រ​កា​រ​រៀ​ប​ចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី

AKP ខេត្តមណ្ឌលគិរី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្តម ជា សុផារ៉ា ឧប​នា​​យ​ក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយ ឯក​ឧ​ត្ត​ម វេង សា​ខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សាយ សំអា​ល់ រដ្ឋម​ន្ត្រី​ក្រ​សួ​ងប​រិសា្ថន បានប្រជុំផ្សព្វផ្សាយនិងអនុវត្តផែនការចុះបញ្ជីដី, ការដោះ​ស្រា​​យ​វិ​វា​ទដីធ្លី និង​គាំ​ទ្រ​ការ​រៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរីនៅព្រឹកថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោ​ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០ នៅសាលា​ខេត្តមណ្ឌលគិរី​ដោយ​មា​​​ន​​កា​រ​ចូ​ល​រួ​ម​ពី​ ឯ​ក​ឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំ​ណ​ង់​បា​ន​ប​ញ្ជា​​ក់ថា ក្រុមការងារអន្តរក្រសួងមានចំនួនសរុបប្រមាណ៥៥០នាក់ក្នុង​នោះក្រុមការងារវា​ស់​វែ​​​ង​របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ប្រមាណ៣០០នាក់ ក្រសួងកសិកម្ម រុក្ខា​ប្រ​មា​ញ់​ និងនេសាទ៥០នាក់និងក្រសួងបរិស្ថានប្រ​មាណ២០០នាក់។​

ដោយប្រើប្រាស់ឧបករណ៍T 300 Plus GNSS ដែលមា​នភាព​ជាក់​លាក់​ខ្ពស់ក្នុង​ការ​វា​ស់​​វែងតាមរយៈការចាប់យកទិន្នន័យ​ពីផ្កាយរណប ក្រុមការងារវាស់វែ​ងរបស់ក្រសួង​រៀប​ចំ​ដែ​ន​​ដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើការវាស់វែងនិងចុះបញ្ជី​ដីរដ្ឋដែលនៅសេស​សល់​តា​ម​កា​​រចង្អុលបង្ហាញព្រំដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង​បរិ​ស្ថា​ន​ដែ​ល​ជា​​អាជ្ញាធរកាន់កាប់ដីរដ្ឋ​ដែ​ល​កា​ន់កាប់និងអាស្រ័យផលយូរមកហើយ ​ដែ​លនៅសេសសល់​នៅ​​តា​ម​ភូមិ ​និងដីសហគមន៍ជន​ជាតិដើមភាគតិចព្រមទាំងដោះស្រាយវិវាទដីធ្លី និងគាំ​ទ្រកា​រ​រៀ​​បចំផែនការប្រើប្រាស់ដី៕


គង់ សិរីរ័ត្ន