ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ាអញ្ជើញជាអធិបតី បើកកិច្ចប្រជុំផ្សព្វ ផ្សាយ និងអនុវត្តផែនការចុះបញ្ជីដី និងគាំទ្រការរៀបចំ ផែនការប្រើប្រាស់ដី នៅខេត្តមណ្ឌលគិរី

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញជាអធិបតីបើកប្រជុំផ្សព្វផ្សាយ និងអនុវត្តផែនការចុះបញ្ជីដី ការដោះស្រាយវិវាទដីធ្លី និងគាំទ្រការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២០ នៅសាលាខេត្ត ។

រូបថត៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់