អង្គការសុខភាពពិភពលោកនិយាយថា ការហាមឃាត់ការធ្វើដំណើរ អាចមានកាលកំណត់បាន តែកូវីដ ១៩ ត្រូវទប់ក្នុងប្រទេស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញូវអាស៊ី    (២៨.០៧.២០)

ប្រធានអង្គការសុខភាពពិភពលោក បាននិយាយថា ការដាក់បំរាមមិនឲ្យមានការធ្វើដំណើរជាអន្តរជាតិ មិនអាចនឹងអនុវត្តដោយគ្មានកាលកំណត់ទេ អ្វីដែលសំខាន់នោះគឺប្រទេសទំាងអស់ត្រូវតែប្រឹងប្រែងទប់ទល់នឹងការឆ្លងកូវីដ ១៩ ក្នុងរង្វង់ព្រំដែនរបស់ខ្លួន ​នេះ បើតាមការផ្សាយរបស់ទូរទស្សន៍បរទេសកាលពីថ្ងៃទី ២៨ ខែ កក្កដា នេះ ។

នាយករបស់អង្គការសុខភាពពិភពលោកបានថ្លែងក្នុងសន្និសីទកាសែតតាមវីដេអូថា  មានតែការអនុវត្តវិធានការការពារខ្លួន ដូចជាពាក់ម៉ាស់  ចៀវវាងការជួបជុំគ្នាច្រើន ទើបអាចការពារទល់នឹងកូវីដ ១៩ បាន ។

ការកើនឡើងនូវការឆ្លងកូវីដ ១៩ បានធ្វើឲ្យប្រទេសជាច្រើនអនុវត្តវិធានការហាមឃាត់ការធ្វើដំណើរជាអន្តរជាតិ ។ ​