ការរាតត្បាតរបស់វីរុសកូវីដ ១៩ បានធ្វើឲ្យកុមារនៅតាមប្រទេសជាច្រើន កើតជំងឺក្រិន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញូវអាស៊ី   (២៨.០៧.២០)

អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃអង្គារទី ២៨ ខែ កក្កដានេះ ថា វិបត្តិផ្នែកសេដ្ឋកិច្ច សង្គម ដែលបង្កឡើងដោយកូវីដ ១៩ នឹងធ្វើឲ្យកុមារជាង​​​​  ៧​លាននាក់ កើតជំងឺក្រិន ដោយសារខ្វះជីវជាតិ ។

ទូរទស្សន៍បរទេសដែលផ្សាយនៅថ្ងៃអង្គារទី ២៨ ខែ កក្កដានេះ បានស្រង់សម្តីរបស់មន្រ្តីអង្គការសហប្រជាជាតិ ដែលបានបញ្ជាក់ថា សូម្បីតែមុនមានការរាតត្បាតរបស់កូវីដ ១៩  ក៏មានកុមារក្រោមអាយុ ប្រំា ឆ្នំា  ជាង ៤៧ លាននាក់ រស់នៅ ដោយកើតជំងឺក្រិន ហើយភាគច្រើនកុមាររស់នៅអាហ្រ្វិកនៅអនុតំបន់សាហារ៉ា និងអាស៊ីអគ្នេយ៍ ។

អង្គការសហប្រជាជាតិបាននិយាយថា ការរាតត្បាតរបស់កូវីដ ១៩ អាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុខភាពរបស់កុមាររាប់លាន នាក់ ។​