មេដឹកនំារបស់ប្រទេសកូរ៉េខាងជើងថ្លែងថា ដោយសារប្រទេសលោកមានអាវុធនុយក្លេអ៊ែរ ទើបបានជាលែងមានសង្គ្រាម

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព  ឆាណែលញីវអាស៊ី   (២៨.០៧.២០)

កូរ៉េខាងជើង៖ តាមការផ្សាយអនឡាយរបស់ទូរទស្សន៍បរទេសនៅថ្ងៃអង្គារទី ២៨ ខែ កក្កដានេះ បានឲ្យដឹងថា មេដឹកនំារបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអុន បានថ្លែងថា  សង្គ្រាម នឹងលែងមានហើយ ដោយសារប្រទេសរបស់លោកមានអាវុធនុយក្លេអ៊ែរ  ដើម្បីធានាសុវត្ថភាព ។

ទូរទស្សន៍បរទេសបានស្រង់ព័ត៌មានដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកូរ៉េខាងជើង  ដែលបាននិយាយថា មេដឹកនំាកូរ៉េខាងជើង បានថ្លែងបែបនេះ ក្នុងពេលលោកចូលរួមប្រារព្ធខួបលើកទី ៦៧ នៃការបញ្ចប់សង្គ្រាមកូរ៉េ នាឆ្នំា ១៩៥០ ដល់ ១៩៥៣  នៅថ្ងៃទី ២៧ ខែ កក្កដា នេះ ។

លោកគិម បានថ្លែងថា  “យើងមានសមត្ថភាពអាចការពារខ្លួនឯងបាន នៅចំពោះមុខការគាបសង្កត់ និងការគម្រាមផ្នែកយោធា ពីកម្លំាងអមិត្តនានា” ។