ធនាគារ ជីប ម៉ុង ផ្តល់ឱកាសហាត់ការដល់​និស្សិត ដែល​​អាច​ក្លាយ​​ជា​​បុគ្គលិក​ពេញ​​សិទ្ធិ​

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០–ធនាគារ ជីប ម៉ុង ផ្តល់​ឱកាស​ហាត់ការកំពុង​សិក្សា​​ឆ្នាំ​ទី​៤​ ឬ​ទើប​បញ្ចប់​បរិញ្ញាប័ត្រ​ ពី​សាកល​​វិទ្យាល័យ​​ផ្សេង​​ៗ​​ រយៈពេលបីខែ​ក្នុង​ស្ថាប័ន​ខ្លួន​ ដើម្បី​​​ឱ្យ​​ធនធានមនុស្ស​​​ដែល​​ទើប​​​ចាប់​ពន្លកថ្មី​ថ្មោង​ទាំង​នេះ​​ ទទួល​បាន​​បទ​​​ពិសោធន៍​ជាក់​ស្ដែង​​​ក្នុង​វិស័យ​ធនាគារ​ និងហិរញ្ញវត្ថុ ព្រម​ទាំង​​​មាន​​​ឱកាស​​ក្លាយ​ជា​​បុគ្គលិក​​ពេញសិទ្ធិ​ផង​ដែរ។

ក្នុង​អំឡុង​ពេល​ហាត់ការរយៈពេល​បី​ខែ​នេះ ធនាគារ​ ជីប ម៉ុង​ ក៏​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​​ដូចជា​ ថវិកា​ផ្គត់ផ្គង់ប្រចាំ​ខែ ការ​កសាង​សមត្ថភាពការងារជាមួយធនាគារ​ឌីជីថល​ ព្រម​ទាំង​​វគ្គ​បណ្តុះបណ្តាល​​ផ្សេង​ៗទៀត។

ធនាគារ ជីប ម៉ុង នឹងចាប់ផ្តើមទទួលពាក្យស្នើសុំ​​ហាត់ការ​ ចាប់​ពី​ថ្ងៃទី២៨ កក្កដា ២០២០ រហូត​ដល់​ថ្ងៃទី២៤ សីហា ២០២០។ បេក្ខជនដែលនឹងត្រូវបានជ្រើសរើស នឹង​ចាប់​ផ្តើម​ការ​ងារ​ នៅ​ថ្ងៃ​ទី​១៤​ កញ្ញា ខាងមុខ។​

សម្រាប់អ្នកដែល​ចាប់​អារម្មណ៍​ សូម​ចូលទៅកាន់គេហទំព័រការងារ ជីប ម៉ុង www.careers.chipmong.com ​រួចស្វែងរកពាក្យ «Young Banker»។ សម្រាប់ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​​មក​កាន់​លេខទូរស័ព្ទ ០៦៧ ៥៦៣ ៥៦៣៕

គង់ សិរីរ័ត្ន​