ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចុះហត្ថលេខាលើសេចក្តីប្រកាសរួម ស្តីពី “វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្រ្វេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាស នៅក្នុងដែនអាកាស នៃព្រះរាជាណាចក្រកម្ពុជា”

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ និងឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អញ្ជើញ ចុះហត្ថលេខាលើសេចក្តីប្រកាសរួម ស្តីពី “វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្រ្វេកង់ស៍ប្រព័ន្ធ​ឧបករណ៍នាំផ្លូវអាកាស នៅក្នុងដែនអាកាស នៃព្រះរាជាណាចក្រកម្ពុជា” ដែលពិធីនេះប្រារព្ធធ្វើនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន។

រូបថត៖ ខឹម សុវណ្ណារ៉ា