ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី ពិធីប្រកាសការកែសម្រួល និងបំពេញបន្ថែមក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះសូទិន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះសូទិន ខេត្តកំពង់ចាម អញ្ជើញជាអធិបតីពិធីប្រកាស ការកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះសូទិន នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា