សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត រៀបចំពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះ នៅស្រុកទឹកឈូ

AKP កំពត ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០–

លោកជំទាវ លាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងចាស់ជរាគ្មានទីពឹងចំនួន ១៤៣ គ្រួសារ នៅក្នុងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។
រូបថត៖ AKP-កំពត